វិធីសាស្ត្រសិក្សារបស់យើង
រៀនតាមរយៈការលេង រីកចម្រើនផ្នែកអត្តចរិត ស្រឡាញ់ការរៀនសូត្រ។
កម្មវិធីជាតិ និងអន្តរជាតិរបស់យើងរួមបញ្ចូល កម្មវិធីIEYC* ដើម្បីជួយកុមាររៀនតាមរយៈការលេង ការស្វែងយល់ និងសកម្មភាពអនុវត្តផ្ទាល់ ព្រមទាំងអភិវឌ្ឍជំនាញចាំបាច់ ភាពច្នៃប្រឌិត ការគិតពិចារណា អត្តចរិតល្អ និងសេចក្តីស្រឡាញ់ចំពោះការរៀនសូត្រពេញមួយជីវិត។
*កម្មវិធីសិក្សាអន្តរជាតិសម្រាប់កុមារតូច (IEYC) — IEYC ជាកម្មវិធីដែលររៀនតាមប្រធានបទ តាមរយៈការលេង និងការអនុវត្តផ្ទាល់។
មេរៀនជាភាសាខ្មែរ និងភាសាអង់គ្លេសរបស់យើងរួមមានផ្នែកដូចខាងក្រោម៖
ភាសា និងជំនាញការរៀនភាសាដំបូង
យើងអនុវត្តតាមកម្មវិធីជាតិរបស់ក្រសួងអប់យុវជននិងកីឡា៖
ភាសាខ្មែរ ផ្តោតទៅលើការប្រាស្រ័យទាក់ទង អំណាន និង ការសរសេរដំបូង។
និងកម្មវិធីអន្តរជាតិ៖
Jolly Phonics ការនិទានរឿង ចម្រៀង និងការសម្តែងតួតាមការស្រមើស្រមៃ។
បុរេគណិត
ស្វែងយល់អំពីលេខ ការរាប់ រាង លំនាំ ទំហំ និងគោលគំនិតគណិតវិទ្យាសាមញ្ញ តាមរយៈការលេង និងសកម្មភាពអនុវត្តផ្ទាល់។
វិទ្យាសាស្ត្រ/ការស្វែងយល់អំពីពិភពលោក
លើកទឹកចិត្តកុមារឱ្យសង្កេត សួរសំណួរ ស្វែងយល់ពីធម្មជាតិ និងពិភពលោក តាមរយៈការថែសួន ការស្វែងយល់តាមញ្ញាណ ការលេងខ្សាច់ និងការលេងទឹក។
ចិត្តចលភាព/ការអភិវឌ្ឍចលនា
អភិវឌ្ឍជំនាញចលនាសាច់ដុំតូច និងសាច់ដុំធំ ការសម្របសម្រួលចលនា តុល្យភាព និងការយល់ដឹងអំពីរាងកាយ តាមរយៈការធ្វើចលនា សកម្មភាពរាងកាយ និងការលេងដោយសេរី។
បំណិនជីវិត ការបង្កើតទម្លាប់ និងការធ្វើម្ហូប
អភិវឌ្ឍភាពឯករាជ្យ ការទទួលខុសត្រូវ ទម្លាប់ល្អ និងទំនុកចិត្តលើខ្លួនឯង តាមរយៈសកម្មភាពប្រចាំថ្ងៃ ការងារដែលមានអត្ថន័យ និងសកម្មភាពធ្វើម្ហូបសាមញ្ញៗ។
សិល្បៈច្នៃប្រឌិត និងការបង្ហាញអារម្មណ៍
ជំរុញភាពច្នៃប្រឌិត ការស្រមើស្រមៃ និងការបង្ហាញពីអារម្មណ៍ និងគំនិតផ្ទាល់ខ្លួន តាមរយៈការគូររូប ការផាត់ពណ៌ សិល្បៈ និងសិប្បកម្ម តន្ត្រី ការច្រៀង ការរាំ និងសកម្មភាពច្នៃប្រឌិតផ្សេងៗ។
